(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន៖ សង្រ្គាមនៅអ៊ុយក្រែន ពេលនេះក្លាយជាសង្គ្រាមរវាងរុស្សុី និងអឺរ៉ុប

២៖ សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បន្ថែមផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងពិភពលោក ដោយសារការកើនឡើងនៃតម្លៃប្រេង

៣៖ សម្តេចតេជោ ហ៊ុន សែន៖ បើសង្គ្រាមនៅអ៊ុយក្រែន ឈានដល់ការផ្ទុះអាវុធនុយក្លេអ៊ែរ នោះប្រទេសអឺរ៉ុបភាគច្រើន អាមេរិក និងរុស្ស៉ី នឹងខ្ទេចខ្ទាំដោយគ្រាប់បរមាណូ ហើយមិនអាចបញ្ចប់សង្គ្រាមបានទេ

៤៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការផ្តល់សព្វាវុធទៅកាន់អ៊ុយក្រែន នឹងធ្វើឲ្យសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះកាន់តែខ្លាំង ហើយប្រៀបដូចសង្គ្រាមរវាងអឺរ៉ុប ជាមួយរុស្ស៉ី

៥៖ នាយករដ្ឋមន្ត្រីកម្ពុជា មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម និងមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ

៦៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈវិធានការ ៣កុំ និង៣ការពារ

៧៖ សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការឡើងថ្លៃប្រេង, ការឡើងនេះគឺឡើងទូទាំងពិភពលោក

៨៖ លោក ហ្សេលេនស្គី ថាកងទ័ពរុស្ស៊ីជិត ៦,០០០នាក់ហើយ ត្រូវបានសម្លាប់ក្នុងរយៈពេល ៦ថ្ងៃមកនេះ

៩៖ រុស្ស៊ី អះអាងថាវាយដណ្ដើមបានទីក្រុង Kherson ស្ថិតភាគខាងត្បូងប្រទេសអ៊ុយក្រែន

១០៖ ចិនជម្លៀសពលរដ្ឋខ្លួនបានជាង ២,៥០០នាក់ ចេញពីអ៊ុយក្រែន

១១៖ ក្រុមប្រទេស G7 នឹងរឹបអូសទ្រព្យសម្បត្តិរបស់ឥស្សរជនរុស្ស៊ីសំខាន់ៗ ដែលនៅក្បែរលោក ពូទីន

១២៖ ក្រុមថ្នាក់ដឹកនាំតៃវ៉ាន់ ប្រកាសបរិច្ចាគប្រាក់ខែទៅក្នុង ជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន

១៣៖ ប្រេសិតពិសេសប្រធានអាស៊ាន នឹងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០ ដល់២៣ ខែមីនានេះ

១៤៖ បុរសជប៉ុនជាច្រើននាក់ ដាក់ពាក្យស្ម័គ្រចិត្តទៅជួយអ៊ុយក្រែន ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី

១៥៖ ស្វែងយល់ពីប្រវត្តិសង្ខេបរបស់ប្រទេសអ៊ុយក្រែន ខណៈប្រទេសមួយនេះកំពុងរងការវាយប្រហារយ៉ាងដំណំពីសំណាក់កងទ័ពបុរសខ្លាំងពូទីន

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Boeing និង Ford បានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី

២៖ រុស្ស៊ីបានទាមទារឱ្យ Meta បន្ធូបន្ថយចំពោះការរាំងខ្ទប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ

៣៖ ក្រុមហ៊ុន Netflix លុបចោលគម្រោងបន្ថែមប៉ុស្ដិ៍ទូរទស្សន៍រដ្ឋ ទៅក្នុងសេវាកម្មរបស់ខ្លួនក្នុងប្រទេសរុស្ស៊ី

៤៖ Apple ផ្អាកលក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងបានលុបកម្មវិធី RT ចេញពី App Store

៥៖ ក្រុមហ៊ុន Mitsubishi នឹងផ្អាកការចែកចាយរថយន្តនៅក្នុងប្រទេសរុស្ស៊ីដែលជាការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដ៏ធំ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)