(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាាគារកាំបូឌីយ៉ាណា បាននឹងកំពុងប្រារព្ធពិធីបើកសិក្ខាសាលាស្តីពីបទដ្ឋានការងារជាលក្ខណៈអន្តរជាតិ សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ នៅក្នុងពេលប្រើប្រាស់កម្លាំងនិងអាវុធ ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ភួង សីុភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក Bart Vermeiren ប្រធានបេសកកម្មប្រចាំ ICRC កាកបាទក្រហមអន្តរជាតិប្រចាំកម្ពុជា។
ពិធីនេះក៏មានការចូលរួមពី ឧត្តមសេនីយ៍ លោក វរសេនីយ៍ ជា នាយអាវុធហត្ថ និងសិក្ខាកាមជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ អេង ហីុ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ការសិក្សានេះមានរយៈពេល៥ថ្ងៃចាប់ ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ហើយមានសិក្ខាកាមដែលជានាយអាវុធហត្ថ មកពីអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន៣០រូប និងនាយទាហានចំនួន៥រូប មកពីបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម។
សូមបញ្ជាក់ថា សិក្ខាសាលាលើកនេះ គឺជាលើកទី៣សម្រាប់កងរាជអាវុធហត្ថ៕