(ភ្នំពេញ)៖ តម្លៃលើកដាក់កុងតឺន័រនៅកំពង់ផែស្វយ័តភ្នំពេញ ត្រូវកំណត់ថ្មីហើយ បន្ទាប់ពីការប្រកាសបញ្ចុះតម្លៃ ៥ភាគរយ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី០១ ខែឧសភា ម្សិលមិញនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់កំពង់ផែស្វយ័តភ្នំពេញនៅថ្ងៃទី០២ ខែឧសភានេះ បានឲ្យដឹងថា តម្លៃដែលកែប្រែថ្មីក្រោយបញ្ចុះ តម្លៃនេះ សម្រាប់កុងតឺន័រ ២០ហ្វីត កុងតឺន័រមានទំនិញ តម្លៃ ៤៥ដុល្លារ ក្នុងមួយកុងតឺន័រ ហើយគ្មានទំនិញ ២៣ដុល្លារ។ សម្រាប់ កុងតឺន័រ ៤០-៤៥ហ្វីត ក្នុងតឺន័រមានទំនិញ ៦៧ដុល្លារ កុងតឺន័រ គ្មានទំនិញ ៣៤ដុល្លារ។
បើតាមសេចក្តីដំណឹងដដែលនេះ បានបញ្ជាក់ថា តម្លៃទូទាត់នេះ មិនទាន់បានគិតរួមបញ្ចូលនូវអាករលើតម្លៃពន្ធ ១០ភាគរយនៅ ឡើយនោះទេ។ តារាងតម្លៃថ្មីនេះ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះតទៅ៕