(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២១.១លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៤ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៥៦៤,៤៤៨នាក់ (ស្លាប់ ១៤៨,៣៣៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦១,៩៩៧នាក់ (ស្លាប់ ៥៦,៤៥១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៤៤២,៧៣៦នាក់ (ស្លាប់ ៣២,៧៤៩នាក់)
* វៀតណាម ឆ្លងចំនួន ៣,៣២១,០០៥នាក់ (ស្លាប់ ៤០,១៤៤នាក់)
* ថៃ ឆ្លងចំនួន ២,៨៩១,៩២៧នាក់ (ស្លាប់ ២២,៩៣៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧២៤,៤២៤នាក់ (ស្លាប់ ១,០១៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៨៧,៨៩១នាក់ (ស្លាប់ ១៩,៣៦៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៤២,៧៤៣នាក់ (ស្លាប់ ៦២១នាក់)
* កម្ពុជា ឆ្លងចំនួន ១៣០,២៧៦នាក់ (ស្លាប់ ៣,០៣២នាក់)
* ព្រុយណេ ឆ្លងចំនួន ៦៣,៥៤២២នាក់ (ស្លាប់ ១២៥នាក់)៕