(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៥៦នាក់ (ករណីនាំចូល១៤នាក់ និងសហគមន៍៣៤២នាក់), ជាសះស្បើយ៤១៩នាក់ និងគ្មានអ្នកស្លាប់នោះទេ

២៖ សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ បន្ទាប់ពីតេស្តអវិជ្ជមានកូវីដ១៩

៣៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា រិះគន់ប្រទេសដែលធ្លាប់ប្រដៅខ្មែររឿងសេរីភាពសារព័ត៌មាន តែបែរជាបិទសារព័ត៌មានដែលគាំទ្ររុស្ស៉ី

៤៖ ទីបំផុតសហភាពអឺរ៉ុប (EU) ព្រមផ្តល់យន្តហោះចម្បាំង ដល់អ៊ុយក្រែនហើយ!

៥៖ ប្រធានាធិបតីអ៊ុយក្រែន ទទូចឱ្យ EU ទទួលអ៊ុយក្រែនជាសមាជិកភ្លាមៗតែម្តង ក្រោយប្រមុខ EU បង្ហាញឆន្ទៈចង់ឱ្យចូល

៦៖ ប្រធានាធិបតីស្វីសបង្ហើបថា អាចនឹងបោះបង់ជំហរអព្យាក្រឹត្យ ហើយចូលរួមជាមួយអឺរ៉ុប ដាក់ទណ្ឌកម្មលើរុស្ស៉ី

៧៖ អង់គ្លេស នឹងដាក់ទណ្ឌកម្មបន្ថែម ដោយមានគោលដៅលើធនាគារកណ្ដាលរុស្ស៊ី

៨៖ សភាប្រទេសឡាតវីបោះឆ្នោតជាឯកច្ឆន្ទ អនុញ្ញាតឲ្យប្រជាជនស្ម័គ្រចិត្ត អាចទៅចូលរួមជួយអ៊ុយក្រែន

៩៖ ផ្សារទំនើបធំបំផុតទី២ នៅហ្វាំងឡង់ ប្រកាសបញ្ឈប់ការលក់ទំនិញរុស្ស៉ី ជាង៥០មុខ

១០៖ បេឡារុស អនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើងជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួន

១១៖ ក្រសួងការពារជាតិរុស្ស៊ីថា កងទ័ពអាកាសរបស់ខ្លួន ត្រួតត្រាដែនអាកាសទាំងស្រុងលើទឹកដីអ៊ុយក្រែន

១២៖ អ្នកនាំពាក្យក្រសួងការបរទេស៖ អតីតនិស្សិតខ្មែរ ២៣នាក់ ដែលរស់នៅជាមួយក្រុមគ្រួសារពួកគេក្នុងប្រទេសអ៊ុយក្រែន មានសុវត្ថិភាពជាធម្មតាទេ

១៣៖ ក្រសួងការបរទេសរុស្ស៉ី វាយបកដាក់លោកខាងលិចវិញ ពាក់ព័ន្ធការថ្កោលទោសលើ ប្រតិបត្តិការយោធានៅអ៊ុយក្រែន

១៤៖ ធនាគារកណ្ដាលរុស្ស៊ី ចាត់វិធានការឆ្លើយតបនឹងទណ្ឌកម្មលោកខាងលិច, សន្យាការពារសេដ្ឋកិច្ចជាតិ

១៥៖ សិង្ហបុរីចូលរួមជាមួយប្រទេសដទៃទៀត ដាក់ទណ្ឌកម្មលើរុស្ស៉ី ឆ្លើយតបសង្រ្គាមនៅអ៊ុយក្រែន

១៦៖ ទីបំផុតក្រុមប្រឹក្សាសន្តិសុខ UN ព្រមស្នើឲ្យមហាសន្និបាត UN បើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីសង្គ្រាមនៅអ៊ុយក្រែន

១៧៖ YouTube បានរាំងខ្ទប់រាល់មាតិកាដែលមាននៅក្នុង Channel របស់សារពត័ត៌មាន RT របស់រុស្ស៉ី សម្រាប់តំបន់អឺរ៉ុប

១៨៖ ក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅកាណាដា សម្រេចដកប៉ុស្តិ៍ទូរទស្សន៍រុស្ស៉ី RT ចេញពីបណ្តាញពួកគេ

១៩៖ ហេតុអ្វីអាមេរិក មិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធជាមួយរុស្ស៊ី?

២០៖ តើលោក វ្ល៉ាឌីមៀ ពូទីន នឹង «ចុចប៊ូតង់នុយក្លេអ៊ែរ» ឬ?

- ព័ត៌មាន Fresh News Plus

១៖ FIFA ដាក់ទណ្ឌកម្មរុស្ស៊ី មិនឲ្យប្រើទង់ជាតិ និងភ្លេងជាតិក្នុងការប្រកួតអន្តរជាតិនានា

២៖ អតីតបវរកញ្ញា អ៊ុយក្រែន Anastasiia Lenna បោះចោលស្បែកជើងកែង ងាកមកចូលជួរកងទ័ព ដើម្បីប្រយុទ្ធជាមួយរុស្ស៉ី

៣៖ អង់គ្លេស ធ្វើពហិកាមិនប្រកួតបាល់ទាត់ទល់នឹងរុស្ស៊ីឡើយ ជាការឆ្លើយតបនឹងសង្រ្គាមបច្ចុប្បន្ន

៤៖ និយតករអៀរឡង់អាចនឹងបញ្ឈប់លំហូរទិន្នន័យ Facebook, Instagram ក្នុងកំឡុងខែឧសភាខាងមុខនេះ

៥៖ អគ្គនាយកកីឡាថា ការកែប្រែរបស់គុនល្បុក្កតោ គឺជាសញ្ញាណវិជ្ជមានត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

៦៖ Leeds United បញ្ចប់តួនាទីលោក Bielsa ក្រោយដឹកនាំមិនបានល្អនៅ Premier League ប៉ុន្មានប្រកួតចុងក្រោយ

៧៖ បន្តបង្កើតប្រវត្តិសាស្ត្រថ្មី! តួអង្គ២រូបក្នុងរឿង «Squid Game» ដណ្តើមបានពានធំៗម្នាក់មួយ ពីកម្មវិធី «SAG Awards» នៅអាមេរិក

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)