(ភ្នំពេញ)៖ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានរួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សា ស្តីពី «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ»

កិច្ចពិភាក្សានេះ មានការបកស្រាយពីវាគ្មិនចំនួន ៥នាក់ មកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, តំណាងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា, តំណាងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, តំណាងស្ត្រីមានផ្ទៃពោះ, និងតំណាងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងមានការសម្របសម្រួលកិច្ចពិភាក្សាទាំងមូលតាមរយៈអនឡាញ (Zoom) ដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

ដើម្បីជ្រាបច្បាស់ពីកិច្ចពិភាក្សាខាងលើនេះ សូមលោកអ្នកនាងតាមសានទស្សនាដូចតទៅ៖