(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្ដរាយ បានចុះចែកទឹកជូនប្រជាពលរដ្ឋ៣២៧គ្រួសារ ដែលខ្វះខាតទឹកប្រើប្រាស់ចំនួន៣ភូមិ ក្នុងនោះមានភូមិសាមគ្គី ភូមិឯកភាព ភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ។
ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ និងកងកម្លាំងប្រដាប់អាវុធ៥២នាក់ ព្រមទាំងយុវជនកាកបាទក្រហមខេត្ត២០នាក់ទៀត។
ទឹកដែលចែកជូនប្រជាពលរដ្ឋនោះមានចំនួន៥ឡាន ស្មើរនិង ២១០០០លីត្រ កាដុងទឹកសំរាប់ប្រើប្រាស់៣២៧ប៊ីដុង ទឹកសុទ្ធ១០០យួរនំប៉័ងចំនួន៥០០ដើម និងស្ករស១២គីឡូក្រាម៕