(ភ្នំពេញ)៖ យោងតាមលិខិតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ចេញផ្សាយនៅថ្ងៃទី ២ ខែឧសភានេះបានបញ្ជាក់ថា លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបុរី ខេត្តតាកែវ បានចូលបំភ្លឺនៅ ACU ដោយបានបដិសេធទាំងស្រុង ទៅនឹងបទចោទប្រកាន់ចំនួន៣ករណី។
យោងតាមលិខិតរបស់ ACU បានបញ្ជាក់ថា ករណីទាំង៣នោះរួមមាន៖ទី១ បណ្ដែតបណ្ដាយឱ្យ ប្រជាពលរដ្ឋលេងល្បែងស៊ីសងគ្រប់ប្រភេទ និងឱ្យមន្រ្តីនគរបាលលស្រុកម្នាក់ឈ្មោះ សល់ ដើរយកលុយពីវង់ល្បែងស៊ីសងរាល់ថ្ងៃ។ ទី២ ករណិមិនមានចំណាត់ការ លើមន្ត្រីនគរបាលព្រំដែនឈ្មោះ សុខ យូរ យកលុយថ្លៃដឹកទំនិញ តាមទូកពីប្រជាពលរដ្ឋ ដែលឆ្លងកាត់ពីទីរួមស្រុកអង្គរបុរី តាមច្រកបាក់ដៃ ចូលប្រទេសវៀតណាម ក្នុងមួយទូកចំនួន១លានដុល្លារ និង ទី៣ ឃប់ឃិតជាមួយឈ្មោះម៉ាលា រត់ការជួលដីឱ្យវៀតណាម ពីប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនកម្ពុជា វៀតណាម។
ACU បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើ លោក ឌឹម គឹមសាន បានិយាយបដិសេដទាំងស្រុង លើបទចោទប្រកាន់ ដោយបានអះអាងថា លោកមិនបានបណ្ដោឱ្យប្រជាពលរដ្ឋលែងល្បែងស៊ីសង មិនបានបញ្ជាឱ្យមន្រ្តីនគរបាលឈ្មោះ កែវ កុសល ហៅ ងោ ឱ្យដើរទារលុយពីអ្នកលែងល្បែងស៊ីសង មិនបានឃប់ឃិតជាមួយឈ្មោះ ម៉ាលា រត់ការឱ្យជនជាតិវៀតណាម ជួលដីស្រែពីប្រជាបលរដ្ឋខ្មែរ និងមិនបានឱ្យគេយកលុយ ពីទូកប្រជាពលរដ្ឋចំនួន១លានរៀល។
លោកថា លោកមិនបានស្គាល់គ្នាជាមួយលោក ម៉ាលា ហើយក៏មិនបានអនុញ្ញាតឱ្យនរណាម្នាក់ធ្វើរឿងនេះដែរ។ ចំពោះជនជាតិវៀតណាមនោះ ពិតជាមាននៅប្រទេសកម្ពុជាមែន តែពួកគេមកក្នុងនាមជាកម្មករជំនាញ ដូចជាដាក់ជី បាញ់ថ្នាំ ផ្លាស់ប្ដូរទំនិញជាដើម៕