(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២០.៣លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៤ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៥៣៩,៣៩៤នាក់ (ស្លាប់ ១៤៨,០៧៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦១,០៤៩នាក់ (ស្លាប់ ៥៦,៤០១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៤១៩,៦៣៦នាក់ (ស្លាប់ ៣២,៦៧៤នាក់)
* វៀតណាម ឆ្លងចំនួន ៣,២១៩,១៧៧នាក់ (ស្លាប់ ៤០,០៥០នាក់)
* ថៃ ឆ្លងចំនួន ២,៨៦៩,៦១៦នាក់ (ស្លាប់ ២២,៨៩៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧១០,៨៨០នាក់ (ស្លាប់ ១,០០៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៨៦,១៩៨នាក់ (ស្លាប់ ១៩,៣៦៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៤២,៦០៩នាក់ (ស្លាប់ ៦២១នាក់)
* កម្ពុជា ឆ្លងចំនួន ១២៩,៩២០នាក់ (ស្លាប់ ៣,០៣២នាក់)
* ព្រុយណេ ឆ្លងចំនួន ៥៩,៤៤៧នាក់ (ស្លាប់ ១២១នាក់)៕