(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា គ្រោង រៀបចំមហោស្រពពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM Festival) ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០១៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ A និង B។
កម្មវិធីរយៈពេលពីរថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការលើកទឹកចិត្ត យុវជនក្នុងការសម្រេចចិត្តជ្រើស រើសយកការងារទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលបានក្លាយជា អាជីពដែលប្រទេសកម្ពុជា និងពិភពលោកកំពុងត្រូវការនិងផ្ដោត សំខាន់ទៅលើ។
ការជូនដំណឹងពីការរៀបចំមហោស្រពខាងលើនេះ ធ្វើឡើងនៅលើFacebook Page របស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ៕