(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ជួញដូរ៩ករណី, ដឹកជញ្ជូនរក្សាទុក២ករណី និងឃាត់ខ្លួនជនសង្ស័យ៣៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៩៩៤ករណី ឃាត់មនុស្ស២២៧១នាក់ (ស្រី១៨១នាក់)៕