(ត្បូងឃ្មុំ)៖ សមាជិក សមាជិកាថ្មីចំនួន ៣៦៩នាក់ មកពីឃុំទួលសុភី បានប្រកាសបញ្ចូលជាសមាជិកថ្មី រួមរស់ជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោក សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបានប្រកាសស្វាគមន៍សមាជិក សមាជិកាថ្មីចំនួន ៣៦៩នាក់ ក្នុងនោះ សមាជិក សមាជិកាមកពីគណបក្សដទៃចំនួន ២៦នាក់ ចូលជាក្រុមសមាជិកក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី នៅស្នាក់ការគណបក្សឃុំទួលសុភី នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានសុំឲ្យសមាជិកថ្មីទាំងអស់ប្រកាន់ខ្ជាប់នៅគុណធម៌ក្នុងខ្លួនតាមរយៈ៖

១៖ ការសាបព្រោះអំពើល្អដល់អ្នកដទៃ ទោះជាតិចក្តី ទោះជាច្រើនក្តី វាជាមូលដ្ឋានគ្រឹះនៃការនាំមកនូវ សុភមង្គលដល់សង្គមជាតិ យើង។ ប្រសិនបើប្រជាពលរដ្ឋយើងម្នាក់អាចធ្វើអំពើល្អមួយក្នុងមួយថ្ងៃនោះ ប្រទេសកម្ពុជាយើង នឹងមានអំពើល្អប្រមាណ ១៧លាន ស្នាមញញឹទទួលបានអំពីអំពើល្អទាំងនោះ ហើយជាសេចក្តីប្រាថ្នា របស់គណបក្សប្រជាជនកម្ពុជា។

២៖ ការប្រកាន់ខ្ជាប់នូវសច្ចធម៌ក្នុងខ្លួន ធ្វើការពិចារណាធ្វើការថ្លឹងថ្លែងឲ្យបានត្រឹមត្រូវមុនសម្រេចចិត្តវាយតម្លៃលើបញ្ហាអ្វីមួយ ព្រោះការវាយតម្លៃរបស់យើង មិនត្រឹមតែនឹងប៉ះពាល់រូបយើងតែម្នាក់ទេ គឺអាចប៉ះពាល់ដល់ក្រុមគ្រួសាររបស់យើង ក្រុមគ្រួសារអ្នកដទៃ ឬសង្គមជាតិរបស់យើងទាំងមូលក៏ថាបាន។

រឿននិទាន គុយទាវពីរចាន មានគុណលើសម្តាយបង្កើត និងរឿងនិទាន សំណួរបីខ គឺចង់បញ្ជាក់ថា ការសន្យាបន្តិចបន្តួចមិនត្រូវមើលរំលងគុណូបការៈរបស់មាតា បិតាដែលបានជួយឲ្យយើងឆ្លងផុត អំពីការកាប់សម្លាប់ដោយសង្គ្រាម របបប្រល័យពូជសាសន៍ នាំមកនូវសុខ សន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការរៀបចំអ្នកបន្តវេនដើម្បីសន្តិភាព និងស្ថេរភាពរយៈពេលវែង និងការនាំមកនូវមេដៃសន្តិភាពជូនជាតិ និងយើគ្រប់រូបទេ ហើយក៏មិនត្រូវនាំមកនូវរឿងដែលមិនពិត រឿងដែលមិនល្អមកចែកចាយដល់អ្នកផ្ទះ សាលារៀន និងទីដទៃដែរ ព្រោះថារឿងមិនពិត រឿងមិនល្អ គឺមិននាំមកនូវក្តីចម្រើនដល់ខ្លួន គ្រួសារ និងសង្គមទេ ផ្ទុយទៅវិញ គឺនាំមកនៅតែក្តីវិនាសប៉ុណ្ណោះ៕