(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២០.២លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៣ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៥០៤,៤១៨នាក់ (ស្លាប់ ១៤៧,៨៤៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦០,០២០នាក់ (ស្លាប់ ៥៦,៣៥១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៣៩៥,១៧០នាក់ (ស្លាប់ ៣២,៦៣៤នាក់)
* វៀតណាម ឆ្លងចំនួន ៣,២១៩,១៧៧នាក់ (ស្លាប់ ៤០,០៥០នាក់)
* ថៃ ឆ្លងចំនួន ២,៨៤៤,៨៩៧នាក់ (ស្លាប់ ២២,៨៥២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៩៦,៦៥២នាក់ (ស្លាប់ ៩៩៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៨៤,២៣៩នាក់ (ស្លាប់ ១៩,៣៦០នាក់)
* ទ្បាវ ឆ្លងចំនួន ១៤២,៤៧៤នាក់ (ស្លាប់ ៦២១នាក់)
* កម្ពុជា ឆ្លងចំនួន ១២៩,៥៤៨នាក់ (ស្លាប់ ៣,០៣២នាក់)
* ព្រុយណេ ឆ្លងចំនួន ៥៥,៥៨៥នាក់ (ស្លាប់ ១១៥នាក់)៕