(កណ្តាល)៖ បុរសជាមុខសញ្ញាកាច់កម៉ូតូ ដ៏សកម្មម្នាក់ត្រូវបានប្រជាពលរដ្ឋ រួមជាមួយសមត្ថកិច្ចដេញចាប់បាន បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូ បានសំរេច បានប៉ុន្មាននាទី ហើយហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី២ខែ ឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគគីរ ឃុំគគីរស្រុកគៀនស្វាយ ខេត្តកណ្តាល។
បើតាមជនរងគ្រោះឈ្មោះ ខុន ភារី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ បុគ្គលិកធនាគារបៃតង មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ បានប្រាប់ថា មុនកើតហេតុ រូបគេបានឈប់ម៉ូតូមួយគ្រឿងម៉ាក Dream C125 ស៊េរីឆ្នាំ២០១៤ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1CK-8512 នៅមុខផ្ទះ រួចក៏ចូលធ្វើម្ហូប លុះចូលបានទៅក្នុងផ្ទះបានប្រហែលជា៥នាទី ក៍ឮសម្លេង ម៉ូតូបញ្ឆេះ ពេលនោះជនរងគ្រោះក៍ចេញមកមើល ឃើញជនល្មើសជិះម៉ូតូចេញ ក៍ស្រែកថាចោរ លួចកាច់កម៉ូតូ ពេលនោះបាន បងប្អូនជួយជិះម៉ូតូដេញតាម និងស្រែកឲ្យកម្លាំងសមត្ថកិច្ចត្រួត ពិនិត្យច្បាប់ចរាចរ នៅចំណុចភូមិជ្រោយអំពិល ជួយចេញមកស្ទាក់ និងចាប់បានជនសង្ស័យភ្លាមៗវីញ និងបានដកហូត យកម៉ូតូ របស់ជនរងគ្រោះផងដែរ។
បន្ទាប់ពីចាប់បានហើយ ជនសង្ស័យ ឈ្មោះកា សុភាព ភេទប្រុស អាយុ៤០ឆ្នាំជន ជាតិខ្មែរទីលំនៅភូមិ ឃុំចើងដើងស្រុកបារាយណ៍ ខេត្កកំពង់ធំ មុខរបរមិនពិតប្រាកបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព កាច់កម៉ូតូរប់ជនរងគ្រោះខាងលើពិតប្រាកដមែន បន្ទាប់ពីសារភាព ហើយជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់ មកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាម៕