(ញូដេលី)៖ កន្លែងបូមប្រេងឆៅខុសច្បាប់មួយ បានផ្ទុះឡើងយ៉ាងកក្រើក នៅក្នុងស្រុក Jaunpur ភាគខាងកើតនៃរដ្ឋ West Bengal ប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សបួននាក់ស្លាប់ និង បួននាក់ ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០១៦។
គ្រោះថ្នាក់បានកើតឡើង នៅព្រឹកថ្ងៃចន្ទនេះ ពេលដែលការបូមប្រេងបានធ្វើឡើង ដោយខុសបច្ចេកទេស ដែលជាហេតុនាំឲ្យមានការផ្ទុះកើតឡើង នៅតំបន់ដែលជាប់ព្រំដែនប្រទេសបង់ក្លាដែសនោះតែម្តង។ យ៉ាងណាក៏ដោយ ប៉ូលិសឥណ្ឌា បាន និងកំពុងបន្តការស៊ើបអង្កេតនៅឡើយលើករណីខាងលើ៕