(ភ្នំពេញ)៖ លោកជំទាវ ច័ន្ទ ផល្លី ភរិយារបស់នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាពនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២៖០០នាទីយប់ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់លោកជំទាវ ច័ន្ទ ផល្លី គឺជាការបាត់បង់នូវភរិយា ម្ដាយ ម្តាយក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌។

សពតម្កល់ធ្វើបុណ្យតាមប្រៃពៃណី នៅគេហដ្ឋានសព ផ្ទះលេខ៨៣ ផ្លូវ១៦០ ភូមិ៨សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕