(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២០.០លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៣ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៤៥៧,៧៧៥នាក់ (ស្លាប់ ១៤៧,៥៨៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៥៨,៨៩២នាក់ (ស្លាប់ ៥៦,២២៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៣៦៧,៨៧១នាក់ (ស្លាប់ ៣២,៥៩១នាក់)
* វៀតណាម ឆ្លងចំនួន ៣,១២០,៣០១នាក់ (ស្លាប់ ៣៩,៩៦២នាក់)
* ថៃ ឆ្លងចំនួន ២,៨១៩,២៨២នាក់ (ស្លាប់ ២២,៨១២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៧៩,៧៩៥នាក់ (ស្លាប់ ៩៨៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៨១,៨៣៧នាក់ (ស្លាប់ ១៩,៣៥៦នាក់)
* ទ្បាវ ឆ្លងចំនួន ១៤២,២៣៧នាក់ (ស្លាប់ ៦១៩នាក់)
* កម្ពុជា ឆ្លងចំនួន ១២៩,០៧៨នាក់ (ស្លាប់ ៣,០២៧នាក់)
* ព្រុយណេ ឆ្លងចំនួន ៥១,៥១៦នាក់ (ស្លាប់ ១១៥នាក់)៕