(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងលទ្ធផលពិធីបិទសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោតជាប្រចាំនៅកម្ពុជា ជូនដល់មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មន្ត្រីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

នាឱកាសនោះ លោក ទេព នីថា បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាសម្រេចឱ្យបាននូវទិសដៅសំខាន់ៗចំនួន៣ រួមមាន៖

ទី១៖ ត្រូវខិតខំរួមសហការគញនាររៀបចំគម្រោងផែនការអប់រំអ្នកបោះឆ្នោត និងអ្នកដែលនឹងឈានដល់អាយុបោះឆ្នោតឱ្យបានហ្មត់ចត់ ច្បាស់លាស់ មានប្រសិទ្ធភាព និងមានលក្ខណៈវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយ។

ទី២៖ រៀបចំបង្កើតឯកសារមេរៀនអប់រំ និងឯកសារបណ្ដុះបណ្ដាលឱ្យបានល្អគ្រប់គ្រាន់ផ្អែកតាមច្បាប់ បទបញ្ជា និងនីតិវិធីបច្ចុប្បន្នភាព និងតាមរយៈស្មារតីនៃអង្គសិក្ខាសាលានាពេលនេះផងដែរ។

ទី៣៖ បង្កើតក្រុមគ្រូឧទ្ទេសបណ្ដុះបណ្ដាល ក្រុមគ្រូបង្គោលអប់រំដែលមានជំនាញច្បាស់លាស់មានគរុកោសល្យត្រឹមត្រូវ មានបទពិសោធន៍ ច្នៃប្រឌិត និងមានភាពវាងវៃគ្រប់គ្រាន់ ដែលអាចឆ្លើយតបទៅនឹងសេចក្ដីត្រូវការចាំបាច់៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖