(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ បានណែនាំឱ្យប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ចាប់ផ្តើមអនុវត្តម៉ោងសិក្សាថ្មីដែលបានកំណត់នៅតាមគ្រឹះស្ថាននានា ដើម្បីសម្របនឹងអាកាសធាតុនៅកម្ពុជាដែលកំពុងឡើង កម្តៅខ្លាំង។
តាមលិខិតរបស់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ តាមរាជធានី-ខេត្ត បានឱ្យដឹងថា ម៉ោងសិក្សាដែលត្រូវបានកំណត់ជាថ្មីនេះ នៅពេលព្រឹកត្រូវចូលរៀនម៉ោង ៧៖០០ដល់១០៖៣០នាទី ហើយពេលរសៀល ត្រូវចូលរៀន ពីម៉ោង១៖៣០ ដល់ម៉ោង៥៖០០។
លោករដ្ឋមន្រ្តីក៏បានណែនាំ ឱ្យតាមសាលាត្រូវត្រៀមទឹកសម្រាប់គ្រូ សិស្សប្រើប្រាស់ និងណែនាំឱ្យសិស្សយកទឹកឆ្អិនមកទទួលទាន់ពេល រៀនត្រូវបើកទ្វារ បង្អួចបន្ទប់រៀលឱ្យស្រឡៈល្អ និងពេលចេញលេងឱ្យសិស្សលេខក្នុងម្លប់ ជាដើម។
ទោះជាយ៉ាងណា អាកាសធាតុចាប់ពីដើមខែឧសភានេះ បានថយចុះមួយកម្រិតហើយ ដោយក្រសួងធនធានទឹកនិងឧតុនិយមបាន បញ្ជាក់ថា រយៈពេល៩ថ្ងៃតទៅនេះ កម្ពុជានឹងមានសីតុណ្ហភាពចាប់ពី ៣៤ដល់ ៤០អង្សាសេ និងតាមខេត្តរាជធានី មានភ្លៀងធ្លាក់ផងដែរ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចនឹង កើតមានឡើង ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ៤ ដល់ ១១ ខែ ឧសភា ឆ្នាំ២០១៦៕