(ព្រៃវែង)៖ ក្នុងខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងារដឹកនាំដោយ លោក នេត សាវឿន ប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានអនុវត្តការងារសំខាន់ៗមួយចំនួន ជាពិសេសសនោះគឺនាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋនៅទីនោះ។
ក្រុមការងារស្រុកទាំងពីរ បានចែកជូនមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ជូនគ្រួសារសម្រាលបុត្រ៣៥៩នាក់ និងឆ្លងទន្លេ ៨០នាក់ ក្នុងនោះបានជម្រុញអាជ្ញាធរ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅសល់ ត្រូវផ្តល់បន្តចំនួន ២.៨៨៨នាក់។ រថយន្តសង្គ្រោះទាំងពីរស្រុក បានដឹកជញ្ជូន ប្រជាពលរដ្ឋមានជម្ងឺ និងជួបគ្រោះថ្នាក់ផ្សេងៗ បានចំនួន១៩នាក់ និងជួយឧបត្ថម្ភគ្រួសារជួបគ្រោះអគ្គិភ័យឆេះផ្ទះ១ខ្នង។
ក្រុមការងារ បានប្រជុំត្រួតពិនិត្យការងារមួយចំនួនសំខាន់ៗរួមមានទី១. បានរៀបចំក្រុមការងារអ្នកច្បាប់រួចរាល់ ដោយបន្តផ្សព្វផ្សាយច្បាប់បោះឆ្នោតដល់មូលដ្ឋាន ទី២. ក្រុមវាយគ្មិនបានរៀបចំរួចរាល់ និងបន្តបណ្តុះបណ្តាល និងបំប៉នជំនាញបន្ថែម ទី៣. ក្រុមយុវជន បានរៀបចំប្រកាសសមាសភាព និងកែសម្រួលរួចរាល់ និងទី៤-ក្រុមការងារបច្ចុប្បនភាព បានប្រជុំបូកសរុបដកពិសោធន៍ និងបន្តសម្រេចលទ្ធផល១០០% ក្នុងសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០១៦៕