(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា រយៈពេល៩ថ្ងៃនេះ កម្ពុជាមានសីតុណ្ហភាពចាប់ពី ៣៤ ដល់ ៤០អង្សាសេ និងតាមខេត្តរាជធានី មានភ្លៀងធ្លាក់ផងដែរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានឡើង ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ៤ ដល់ ១១ ខែ ឧសភា ឆ្នាំ២០១៦៕