(ភ្នំពេញ)៖ យ៉ាងហោចណាស់មានព័ត៌មានចំនួន១៨ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃនេះ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានមកដល់កម្ពុជា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អំឡុងពេលទស្សនកិច្ចនេះ លោកបានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងចូលគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ លោកបានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន, ចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាផងដែរ។

ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើឡើងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងផ្លាស់ប្តូរទស្សនកិច្ចជុំវិញបញ្ហាតំបន់ និងពិភពលោកផងដែរ។ ជាមួយគ្នាដំណើរទស្សនកិច្ចផ្លូវការនេះ កម្ពុជា-ម៉ាឡេស៊ី ក៏បានចេញសេចក្តីថ្លែងការណ៍១៤ចំណុចថែមទៀត។

ខាងក្រោមនេះជា ព័ត៌មាននានា ពាក់ព័ន្ធដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជា ដែលផ្សាយនៅលើ Fresh News៖

១៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ

២៖ ស្វែងយល់ពីប្រវត្តិសង្ខេបរបស់លោក Ismail Sabri Yaakob នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលលោកនឹងចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី២៣-២៤ ខែកុម្ភៈ

៣៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

៤៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញស្វាគមន៍ និងពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាព

៥៖ ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចាប់ផ្តើមហើយ

៦៖ កម្ពុជា-ម៉ាឡេស៊ី ចេញសេចក្តីថ្លែងការណ៍រួម១៤ ចំណុច ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកម្ពុជា

៧៖ កម្ពុជា-ម៉ាឡេស៉ី បញ្ជាក់សាជាថ្មីអំពីការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ DOC និងបញ្ចប់ COC ឲ្យបានឆាប់

៨៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី គាំទ្រ និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសប្រធានអាស៊ាន ទៅកាន់មីយ៉ាន់ម៉ា

៩៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖ ទស្សនកិច្ចសម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា ជាការនាំសំឡេងអាស៊ានទៅកាន់មីយ៉ាន់ម៉ា ដើម្បីឱ្យកុងសង់ស៊ីស៥ចំណុច បោះជំហានទៅមុខ

១០៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសចាំជួយកម្ពុជា ក្នុងការបង្កើតឧស្សាហកម្មម្ហូបអាហារហាឡាល

១១៖ កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាលើកកម្ពស់ការធ្វើពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២១ ទំហំពាណិជ្ជកម្មមានចំនួន៥០១លានដុល្លារ កើនឡើងចំនួន១៣ %

១២៖ សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជយ៍ជូននាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា

១៣៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជា

១៤៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ស្វាគមន៍នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងសភាប្រទេសទាំងពីរ

១៥៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាកម្ពុជា

១៦៖ ប្រធានរដ្ឋសភាកម្ពុជា ស្នើនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា

១៧៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដឹកនាំគណៈប្រតិភូចូលគាល់ ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

១៨៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ