(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញចូលរួមសំណេះសំណាល និងផ្ដាំផ្ញើដល់កងកំលាំងកងអនុសេនាធំចលត័លេខ៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានបញ្ចប់ភារកិច្ច ក្នុងបេសកម្មបំពេញការងារ នៅខេត្តស្វាយរៀងកន្លង មកប្រកបដោយជោគជ័យ។
លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានអបអរសាទរ និងសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់អស់លោកនាយ និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលបានអនុវត្តល្អប្រសើរក្នុងភារកិច្ចរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះលោក មេបញ្ជាការ បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ សូមឲ្យបន្តរប្រពៃណីដ៏ល្អនេះទៀត ទោះបីទៅបំពេញភារកិច្ចនៅទីណា ក៏ជាការបំរើជាតិប្រជាជនដូចគ្នា។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៏បានលើកទឹកចិត្ត ឧបត្ថម្ភជាថវិការក្នុងម្នាក់ៗទទួលបាន ៥០,០០០ទៀតផងដែរ៕