(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចេញលិខិតបំភ្លឺជុំវិញការចោទប្រកាន់ខុសពីការពិតពីសំណាក់ឈ្មោះ ឃុន ពុទ្ធី នៅលើបណ្ដាញសង្គម ពាក់ព័ន្ធករណីឆបោកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ។

ក្នុងលិខិតបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ស ថេង បានអះអាងថា ការចែកចាយព័ត៌មាននេះ គឺជារឿងមិនពិតនោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងធ្វើឲ្យមានការភ័ន្ដច្រឡំមកលើរូបលោក។

ខាងក្រោមនេះ ជាលិខិតបំភ្លឺទាំងស្រុងរបស់លោកឧត្តមសេនីយ៍ទោ ស ថេង៖