(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសខ្លាំងៗចំពោះរដ្ឋមន្ត្រីកសិកម្ម វេង សាខុន ដែលមិនចេះធ្វើការជាមួយរដ្ឋមន្រ្តីផ្សេងៗ ពិសេសករណីសាច់ជ្រូកឡើងថ្លៃ និងហៅថាជា «រដ្ឋមន្ត្រីជិះសេះមើលផ្កា»

២៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រុមហ៊ុននានា ចូលរួមបង់ពន្ធដល់រាជរដ្ឋាភិបាល

៣៖ សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យមានការតែងតាំងខ្មែរឥស្លាម ជាថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានខ្មែរឥស្លាមរស់នៅច្រើន

៤៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យពន្យារគម្រោងចំណាយទាំងឡាយដែលមិនបាំបាច់ នៅតាមស្ថាប័នរដ្ឋ ដោយត្រូវរង់ចាំឆ្លងផុតដំណាក់កាលកូវីដសិន

៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រុមហ៊ុននានា ចូលរួមបង់ពន្ធដល់រាជរដ្ឋាភិបាល

៦៖ សម្តេចតេជោ ហ៊ុន សែន ព្រមានដុតកម្ទេចចោលរថយន្តគ្មានពន្ធប្រមាណ ៥ពាន់គ្រឿង ដែលមិនព្រមមកបង់ពន្ធ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល

៧៖ ដរាបណាគណបក្សប្រជាជនកម្ពុជាកាន់អំណាច គឺមិនយកពន្ធដីកសិកម្មពីកសិករទេ (

៨៖ សម្តេចតេជោ ហ៊ុន សែន៖ នៅថ្ងៃទី២៥ ឬថ្ងៃទី២៧ ខែកុម្ភៈខាងមុខនេះ វ៉ាក់សាំងថ្មីទៀតនឹងមកដល់កម្ពុជា តាមការបញ្ជាទិញ

៩៖ ទីបំផុតលោក វ៉្លាឌីមៀ ពូទីន ទទួលបានការអនុម័តពីសភារុស្សុី ដើម្បីបញ្ជូនទ័ពចូលទៅកាន់តំបន់ផ្តាច់ខ្លួន ២ នៅភាគខាងកើតអ៊ុយក្រែន

១០៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែមីនា, ខេត្តមួយចំនួនចុះត្រជាក់ពីកម្រិត ១៧-២០អង្សាសេ

១១៖ ទីបំផុតសហភាពអឺរ៉ុប (EU) សម្រេចទម្លាក់កញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៉ី ឆ្លើយតបនឹងវិបត្តិអ៊ុយក្រែន, តែមិនបានដាក់ទណ្ឌកម្មលោក ពូទីន ដោយផ្ទាល់ទេ

១២៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៤០១,៨៣៧នាក់ (គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២)

១៣៖ លោក ចូ បៃដិន៖ «យើងគ្មានបំណងវាយប្រហាររុស្ស៉ីទេ, តែយើងនឹងការពារទឹកដី NATO មិនឲ្យបាត់សូម្បី១អ៉ីញ»

- ព័ត៌មាន Fresh News Plus

១៖ មកដឹងពីមូលហេតុពិត របស់តារាហូលីវូដ Angelina Jolie ក្នុងបេសកកម្មនៅរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ នារយៈពេលប៉ុន្មានថ្ងៃនេះ!

២៖ CEO ក្រុមហ៊ុន Tesla លោក Elon Musk បានចោទប្រកាន់ SEC ពីការលេចធ្លាយព័ត៌មានពីការស៊ើបអង្កេតសហព័ន្ធ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)