
បទរាំញីកែងជើងល្បីដល់ក្រុងមូស្គូ, ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏ចេះរាំដែរ (Video Inside)
02-05-2016 08:06
(ភ្នំពេញ)៖ បទរាំញីកែងជើងស្នាដៃនិពន្ធរបស់កូនខ្មែរ លោក ដេវីត និងកញ្ញា ពេជ្រ សោភា មិនត្រឹមតែកក្រើកក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួន ដែលមានពលរដ្ឋខ្មែររស់នៅនោះទេ ឥឡូវបានល្បីទៅដល់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថែមទៀតផង។
ក្នុងអំឡុងពេលអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមសន្និសីទទីក្រុងមូស្គូ លើកទី៥ ក្រោមប្រធានបទសន្តិសុខសកលលោក និងតំបន់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ក៏បានឆ្លៀតចូលសួរសុខទុក្ខ និងសំណេះសំណាលជាមួយ មន្រ្តីយោធាកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
ក្រៅពីសំណេះសំណាលក៏មានការស្រស់ស្រូបអាហារសាមគ្គី និងរាំកម្សាន្តជាមួយគ្នា ហើយបទរាំញីកែងជើង ដែលជាបទញាក់កំពុងពេញនិយមរបស់ខ្មែរ បានកន្ត្រាក់អារម្មណ៍ប្រមុខការពារជាតិកម្ពុជា និងមន្រ្តីយោធា ឲ្យឡើងរាំលេងកម្សាន្តយ៉ាងសប្បាយ។ ដោយការរាំកំសាន្តធ្វើឡើងនៅស្ថានទូតខ្មែរប្រចាំទីក្រុងមូស្គូ។ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានត្រឡប់មកដល់កម្ពុជា នៅថ្ងៃម្សិលមិញ។
ខាងក្រោម ជាវីដេអូឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និង មន្រ្តីយោធាកម្ពុជា រាំបទញីកែងជើង៖