Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃនេះ លោក ដួង តារា តំណាងសម្តេចតេជោ ហ៊ុន​ សែន ប្រគល់រង្វាន់ជូនដល់ អ្នកទទួលជ័យលាភី TOP-1 ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា», Fresh News TV ផ្សាយផ្ទាល់កម្មវិធីនេះ

02-05-2016 07:49

(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ លោក ដួង តារា ប្រធានក្រុមការងារ Facebook សម្តេចតេជោ ហ៊ុន សែន អញ្ជើញជា តំណាងសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រគល់រង្វាន់ជូនដល់អ្នកទទួលបានជ័យលាភី នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ២!។ កម្មវិធីប្រគល់រង្វាន់ ធ្វើឡើងនៅវិមានសន្តិភាព ជាន់ទី៣ បន្ទប់ចំប៉ី។

Fresh News TV នឹងផ្សាយផ្ទាល់កម្មវិធីប្រគល់រង្វាន់នេះ ពីវិមានសន្តិភាព។

សូមជំរាបថា កម្មវីធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ២ បានរកឃើញម្ចាស់ជ័យលាភីហើយ «TOP-1» គឺ បានធ្លាក់ទៅលើកញ្ញា ហង្ស ម៉ារីនី ដែលបានផលិតវីដេអូ ស្តីពីការ «រៀបចំអាហារសប្បុរសធម៌ជូនជនទីទាល់ក្រ» ហើយទទួលបានការបោះឆ្នោតគាំទ្រ Likes ច្រើនជាងរហូតដល់ 11K!។ កញ្ញា ហង្ស ម៉ារីនី ត្រូវបានគេស្គាល់ថា ជាតារាសម្តែងមួយរូប​ ដែលមានឈ្មោះបោះសំឡេងគួរសម ក្នុងវិស័យសិល្បៈ ហើយកន្លងកញ្ញា តែងតែរៀបចំកម្មវិធីសប្បុរសធម៌នានា ដើម្បីជួយដល់ជនចាស់ជរា និងកុមារក្រីក្រ កុមារកំព្រាផងដែរ៕