(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់២លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៧នាក់ (ស្រី២នាក់) និងរបួសស្រាល៤នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៨គ្រឿង រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន ៤លើក (ស្លាប់២នាក់), ស្រវឹង២លើក (ស្លាប់២នាក់) មិនគោរពសិទ្ធិ២លើក, បត់គ្រោះថ្នាក់១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់៧នាក់យប់ម្នាក់។
ជាមួយគ្នានេះ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចរកឃើញមធ្យោបាយល្មើស ២,៣៥៥គ្រឿង, អប់រំ ១,០៩៧គ្រឿង , ពិន័យ១,២៥៨គ្រឿង ៕