(អ៊ីរ៉ាក់)៖ មានករណីបំផ្ទុះរថយន្តអត្តឃាតព្រមគ្នាចំនួនពីរ នៅភាគខាងត្បូងនៃទីក្រុង Samawa ប្រទេសអ៊ីរ៉ាក់ បណ្ដាលឲ្យមនុស្ស ៣២នាក់បានស្លាប់ និង៧៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល នេះបើយោងតាមការការបញ្ជាក់ពីប៉ូលិសប្រចាំតំបន់ បានថ្លែងប្រាប់សារព័ត៌មាន Reuters នៅមុននេះបន្ដិច។
ក្រោយពីកើតហេតុ ក្រុមឧទ្ទាម ISIS បានចេញមុខប្រកាសថា ករណីវាយប្រហារនេះជាទង្វើរបស់ពួកគេ គោលដៅគឺអគាររដ្ឋាភិបាល និងចំណតរថយន្តក្រុង ព្រោះមានចម្ងាយតែ ៦០ម៉ែត្រពីគ្នាប៉ុណ្ណោះ។
ក្រុមពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ព្រោះថាមានអ្នករបួសធ្ងន់ធ្ងរជាច្រើននាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕