(ន័រវេស)៖ ក្រុមអ្នកជំនាញ និងក្រុមហ៊ុន Super Puma ជាម្ចាស់ឧទ្ធម្ភាគចក្រ ដែលបានធ្លាក់នៅធ្លាក់នៅភាគខាងលិចនៃទីក្រុង Bergen ប្រទេសន័រវេស ដោយបានស្លាប់មនុស្ស ១៣នាក់ បានបញ្ជាក់នៅក្នុងរបាយការណ៍ផ្លូវការមួយថា ឧទ្ធម្ភាគចក្រនោះមានបញ្ហាបច្ចេកទេស មុនពេលហោះហើរ ៣ថ្ងៃ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី០១ ខែឧសភា។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនោះ មានកើតមានបញ្ហាបច្ចេកទេសតាំងពីថ្ងៃអង្គារ ប៉ុន្តែត្រូវបានក្រុមជំនាញផ្លាស់ប្ដូរគ្រឿងបន្លាស់ និងធ្វើការហោះហើរសាកល្បងជាច្រើនលើក និងគ្មានបញ្ហាកើតអ្វីនោះទេ ប៉ុន្តែនៅសុក្រ ក៏កើតមានករណីផ្ទុះចេះ និងធ្លាក់នៅក្បែរទីក្រុង Bergen តែម្ដង ដោយបានសម្លាប់មនុស្ស ១៣នាក់៕