(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ «អង្គការយុវជនកិច្ចការសង្គម» ដែលមានទីតាំងស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីក្រសួងមហាផ្ទៃ បានចុះបញ្ជីទទួលស្គាល់ អង្គការរបស់នាងរួចរាល់មកនោះ។
ការបើកសម្ពោធអង្គការ «យុវជនកិច្ចការសង្គម» របស់កញ្ញា ធី សុវណ្ណថា នេះផងដែរ គេឃើញមានការចូលរួមពីមន្ត្រីរបស់អង្គការចំនួន១៣៥នាក់ ដែលអញ្ជើញមកពី បណ្តាលរាជធានី-ខេត្តទាំងប្រទេស ហើយក្នុងឱកាសនោះ សុវណ្ណថា បានរៀបចំអាហារជូនក្មេងៗជាច្រើននាក់់ បានទទួលយ៉ាងឆ្ងាញ់ពិសារផងដែរ។
អង្គការ «យុវជនកិច្ចការសង្គម» មានកញ្ញា ធី សុវណ្ណថា ជាប្រធាន ហើយបំណងដែលនាង បើកអង្គការមួយនេះ ដើម្បីចូលរួមប្រើដល់សកម្មភាពសង្គម ធ្វើការបង្ហាត់បង្រៀនជំនាញផ្សេងៗ ជូនដល់កុមារកំព្រា និងក្រីក្រ ជាសិស្សសាលាចំនួន៧៥នាក់ផងដែរ។
គួរបញ្ជាក់ថា កញ្ញា ធី សុវណ្ណាថា អតីតអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ បានដាក់ពាក្យប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ ហើយថា សំណងជាទឹកប្រាក់នេះ នាងនឹងយកទៅជួយដល់កុមារកំព្រា៕