(ព្រៃវែង)៖ ក្មេងស្រី៣នាក់ ពេលទៅជីកក្ដាមនៅវាលស្រែ ស្រាប់តែចុះលាងជើងក្នុងទឹកស្រះក៏ បាក់ដីមាត់ស្រះលង់ទឹក បណ្ដាលឱ្យលង់ស្លាប់២នាក់ និងម្នាក់ទៀតជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍ខាងលើនេះ កើតឡើងនៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា ក្មេងរងគ្រោះលង់ទឹកនោះមាន៣នាក់ ទី១ឈ្មោះ ហាន គន្ធា អាយុ១៤ឆ្នាំ(ស្លាប់) ទី២ឈ្មោះ អាន វណ្ណលីដា អាយុ១៥ឆ្នាំ(ស្លាប់) និងទី៣ឈ្មោះ ស៊ាត ចរយា អាយុ១៤ឆ្នាំ ត្រូវបានសង្គ្រោះទាន់ពេល។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕