(បាត់ដំបង)៖ នៅចុងសប្តាហ៌នេះ ប្រជាពលរដ្ឋ២៤៦៥នាក់នៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានទទួល សេវាចុះពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលកម្មវិធីនេះដឹកនាំដោយ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ តំណាង លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួម ពីអជ្ញាធរខេត្ត ស្រុក ក្រុមការងារចុះជួយស្រុក យុវជន សប្បុរសជនផងដែរ។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានថ្លែងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជម្ងឺផ្សេងៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមទីជនបទ នៅក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា អ្វីឡើយ។ ជាក់ស្តែងថ្ងៃនេះ ដោយមានការណែនាំរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី បានស្នើឱ្យក្រុមវេជ្ជបណ្ឌិត និងនិស្សិតពេទ្យស្ម័គ្រចិត្តនៃសមាគមនេះ ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយគិតថ្លៃនៅក្នុងស្រុក ស្រុកបាណន់នាពេលនេះ។
លោក ជាម ចន្ទសោភ័ណ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងថា សកម្មភាពមនុស្សធម៌ដ៍ល្អប្រពៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅក្នុងទឹកដីខេត្តបាត់ដំបងនាថ្ងៃនេះគឺ សបញ្ជាក់ឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ គិតគូរដល់ជីវភាពរស់នៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកបាណន់ ក៍ដូចជាប្រជាជននៅទូទាំងប្រទេស របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះក្រុមវេជ្ជបណ្ឌិត និងនិស្សិតពេទ្យស្ម័គ្រចិត្ត បានធ្វើឱ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែងតាមរយៈភាពរួសរាយរាក់ទាក់ និងការព្យាបាលដោយចិត្តទុកដាក់ខ្ពស់ ចំពោះពួកគាត់។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានពិនិត្យ និងព្យាបាលជម្ងឺ ក៍បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌ ដ៍ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ពួកគាត់។ នៅក្នុងបេសកកម្មមនុស្សធម៌ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ប្រជាពលរដ្ឋតាមនាពេលនេះ ក៍មានការចូលរួមសហការពីសំណាក់ អង្គការដែគូរផងដែរ។
សូមញ្ជាក់ថា នេះគឺជាលើកទី០២ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោចុះព្យាបាលប្រជាពលរដ្ឋ នៅលើទឹកដីបាត់ដំបងដែលលើកទី១ បានចុះពិនិត្យព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃបានចំនួនជាង១៨០៣នាក់ និងចុះពិនិត្យព្យាបាល ជំងឺទូទៅ ជំងឺរោគស្រ្តី ពិនិត្យអេកូបេះដូង ជំងឺមាត់ធ្មេញ ច្រមុះត្រចៀកបំពង់ក វះកាត់តូច និងពិនិត្យឈាមដោយឥតគិតថ្លៃ នៅស្រុកបាណន់បានចំនួន២៤៦៥នាក់៕