(ស្វាយរៀង)៖ លោក សៅ សុវណ្ណី សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះ ជួយស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកនូវសុីម៉ង់ត៍ចំនួន១៣តោន និងថវិកាចំនួន៥៥០០ដុល្លារដែលជាអំណោយ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកទៅប្រគេនដល់ ព្រះសង្ឃចំនួន២វត្តនៅស្រុករំដួល គឺវត្តព្រែកពក និងវត្តធ្នង់ដើម្បីបន្តកសាងនៅសមិទ្ធិផលនានាក្នុងទីវត្ត។
នៅក្នុងឱកាសនោះដែរ លោក សៅ សុវណ្ណី បាននាំមកនូវបណ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះពីព្រោះសម្តេចតែងតែគិតគូរអំពីប្រជាពលរដ្ឋគ្រប់ទីកន្លែង ។
លោកបានថ្លែងថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះក៏អាស្រយ័ដោយយើងមានថ្ងៃ៧មករាឆ្នាំ១៩៧៩។អស់រយៈពេល៣៧ឆ្នាំមកហើយ ដែលប្រទេសយើងបានរំដោះពីរបបប្រល័យពូជសាសន៍ ហើយបានកសាងប្រទេសជាតិ ឲ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ»។
លោក សៅ សុវណ្ណី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សានូវរាល់សមិទ្ធិផលនានា ដែលយើងមាននៅថ្ងៃនេះ ឱ្យបានគង់វង្សយូរអង្វែងដើម្បីទុកជាគូណប្រយោជន៍ប្រើប្រាស់បាស់តទៅមុខទៀត។
បន្ទាប់មកលោក សៅ សុវណ្ណី បានអព្ជើាញចូលរួមនៅក្នុងកម្មវិធី បព្ចូាល សមាជិក បក្សថ្មីចំនួន៣៧នាក់ស្រី៨នាក់នៅ ឃុំថ្នា ធ្នង់ព្រម ទាំងបានពិសារបាយសាមគ្គីរួមគ្នាជាមួយ សមាជិក បក្សឃុំថ្នាធ្នង់ជាង៧០០នាក់ ស្ថិតក្នុងបរិយាកាសស្និទ្ធ ស្នាលនិងសប្បាយរីករាយបំផុត។