(ពិភពលោក)៖ តើលោកអ្នកដឹងថា ទីក្រុងនៃប្រទេសណា ដែលមានតម្លៃដីថ្លៃជាងគេបំផុតដែរ ឬទេ? សំណួរនេះ អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ប្រហែលជាចាប់អារម្មណ៍ខ្លាំង។ នៅថ្ងៃអាទិត្យនេះ Fresh News សូមលើកយកនូវព័ត៌មាន ស្តីពីទីក្រុងទាំង១០ ដែលមានតម្លៃដីថ្លៃជាងគេបំផុត មកជូនប្រិយមិត្តអ្នកអានបានជ្រាប ដោយដកស្រង់ចេញពី គេហទំព័របរទេសដ៏ល្បីមួយ។

១-ទីក្រុងម៉ូណាកូ នៃប្រទេសម៉ូណាកូ៖ ត្រូវបានគេរកឃើញថា មានតម្លៃដីថ្លៃជាងបំផុតនៅលើពិភពលោក។ ទីក្រុងនៅជាប់មាត់សមុទ្រមួយនេះ ជាទីក្រុងដ៏ទំនើបទាន់សម័យ ដី១៥ម៉ែត្រការ៉េ (15sq meters) ថ្លៃ ១លានដុល្លារឯណោះ។

២-ទីក្រុងហុងកុង ប្រទេសចិន៖ ស្ថិតក្នុងលំដាប់ទី២ ដែលមានដីថ្លៃជាងគេបំផុត ទំហំដី២០.៦ម៉ែត្រការ៉េ ថ្លៃ១លានដុល្លារ។

៣-ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៖ ជាទីក្រុងដ៏ទំនើបបំផុតរបស់អង់គ្លេស ដីនៅទីក្រុងនេះ ២៥.២ម៉ែត្រការ៉តម្លៃ ១លានដុល្លារ។

៤-ប្រទេសសឹង្ហបុរី ជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ជាសមាជិកអាស៊ានផងដែរ។ ដីក្នុងប្រទេសនេះទំហំ ៣២.៦ម៉ែត្រការ៉េ ថ្លៃ១លានដុល្លារ។

៥-ទីក្រុង Geneva នៃប្រទេសស្វីស៖ ទីក្រុងដ៏ទំនើបនៃប្រទេសស្វីសមួយនេះ អចលនទ្រព្យទំហំ ៣៧.៤ ម៉ែត្រការ៉េថ្លៃ ១លានដុល្លារ។

៦-ទីក្រុង New York សហរដ្ឋអាមេរិក៖ ជាទីក្រុងពោរពេញដោយសេដ្ឋកិច្ច និងទំនើប របស់សហរដ្ឋអាមេរិក ចលនទ្រព្យទំហំ ៤០.២ម៉ែត្រការ៉េ តម្លៃ១លានដុល្លារអាមេរិក។

៧-ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី៖ ទីក្រុងនេះ ចលនទ្រព្យទំហំ៤១.២ម៉ែត្រការ៉េ តម្លៃ១លានដុល្លារ។

៨-ទីក្រុងប៉ារីស ប្រទេសបារាំង៖ ទីក្រុងប៉ារីស ស្ថិតក្នុងលំដាប់ទី៨ ដែលមានអចលទ្រព្យថ្លៃជាងគេ ក្នុងពិភពលោក អចលនទ្រព្យទំហំ ៤១.៧ម៉ែត្រការ៉េតម្លៃ១លានដុល្លារ។

៩-ទីក្រុងម៉ូស្កូ ប្រទេសរុស្ស៉ី៖ តម្លៃចលនទ្រព្យនៅទីក្រុងម៉ូស្កូ របស់លោកប្រធានាធិបី ពូទីន ត្រូវបញ្ជាក់ថា ទំហំ៤៣ម៉ែត្រការ៉េ ថ្លៃ១លានដុល្លារ។

១០-ទីក្រុង សៀងហៃ ប្រទេសចិន៖ អ្នកអាចទិញអចលនទ្រព្យនៅទីក្រុងសៀងហៃ ទំហំ៤៦.២ម៉ែត្រការ៉េ ថ្លៃ១លានដុល្លារ៕