(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក ក្នុងនោះយប់៣លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ រងរបួសធ្ងន់ ៧នាក់ និងរបួសស្រាល៧នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង, រថយន្តធុនតូច៤គ្រឿង រថយន្តធុនធំ៣គ្រឿង, គោយន្ត៣គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន មិនគោរពសិទ្ធិ១លើក, ល្មើសល្បឿន៥លើក, មិនប្រកាន់ស្តាំ៣លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង២លើក ។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៤,៣៣២ គ្រឿង, អប់រំ១,៩៥២គ្រឿង, ពិន័យ២,៣៨០គ្រឿង៕