ភ្ញៀវទេសចរបរទេសជាង១៤ម៉ឺននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែមេសា ទទួលបានចំណូលជាង៤លានដុល្លារ
01-05-2016 14:09
(សៀមរាប)៖ បើតាមសេចក្ដីប្រកាស់ព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែល Fresh News ទទួលបាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេស បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ សម្រាប់ខែមេសា ឆ្នាំ២០១៦ មានចំនួន ១៤៦,១៩៦នាក់ ថយចុះ៤.៨០% បើប្រៀបធៀបទៅនិងខែមេសា ឆ្នាំ២០១៥ ហើយរកចំណូលបាន ៤,១៤៨,៥៦០ដុល្លារ ថយ៣.៧៦%។
ជាមួយគ្នានេះ បើគិត៤ខែដើមឆ្នាំ២០១៦វិញ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ៨៤៧,៥៥៤នាក់ ទទួលបានប្រាក់ចំណូល ២៤,៥០០,១៦០ដុល្លារអាម៉េរិក៕