(ណៃរ៉ូប៊ី)៖ ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta បានចូលរួមក្នុងពិធីដុតបំផ្លាញ ភ្លុកដំរីប្រមាណ ១០៥តោន ដែលអាជ្ញាធរប្រទេសអាហ្វ្រិកកណ្តាលមួយនេះ បានរឹបអូសពី ក្រុមឈ្មួយរកស៊ីខុសច្បាប់កន្លងមក។ នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០១៦។
ការដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងនៅឯឧទ្យានជាតិ ណៃរ៉ូប៊ី កាលពីល្ងាចថ្ងៃសៅរ៍ ដែលនៅទីនោះ លោកប្រធានាធិបតីស្បែកខ្មៅខាងលើនេះ បានថ្លែងព្រមានចំពោះក្រុមអ្នករកស៊ីខុសច្បាប់ ដែលបាន និងកំពុងបំផ្លាញដល់សត្វព្រៃ ជាពិសេសសត្វដំរី ដែលជាតំណាងជាតិដ៏សំខាន់របស់ ប្រទេសកេនយ៉ា ហើយរដ្ឋាភិបាលបានសន្យាចាត់វិធានការក្តៅ ដើម្បីតាមចាប់ខ្លួន ក្រុមជនទុច្ចរិតទាំងនោះមកកាន់ទោស ឲ្យខាងតែបាន៕