(ភ្នំពេញ)៖ កម្លាំងនគបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការភ្លាមៗ រហូតតាមបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ម៉ូតូចំនួន៣នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាព យប់មិញ។
លោក ហួ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ Fresh News ថា នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ មានករណីវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅចំណុះផ្លូវលំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ។
ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក ក្រោមការបញ្ជាពីស្នងការ និងលោកអធិការនគរបាលខណ្ឌមានជ័យ នៅព្រឹកនេះ លោកបានដឹកនាំកម្លាំងនគរបាលខណ្ឌ សហការជាមួយប៉ុស្តិ៍ បានធ្វើការជ្រាយជ្រាវភ្លាមៗ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់។
ជនសង្ស័យទី១ឈ្មោះ ហេង សាមឿន ហៅ ពៅ អាយុ៣៦ឆ្នាំ មុខរប រតម៉ូតូឌុប មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ឈ្មោះកាន់ បញ្ជរិទ្ធ អាយុ៣១ឆ្នាំ មានទីលំនៅព្រែកទាល់មុខរប មិនពិតប្រាកដ និងទី៣ ឈ្មោះញិល តុលា អាយុ៣៣ឆ្នាំ មុខរប ដើររើសអេបចាយ មានទីលំនៅ ភូមិព្រែលទាល់។ដោយឡែកជនរងគ្រោះវិញ មានឈ្មោះ ពិសី អាយុ២៣ឆ្នាំ រស់នៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។
ជនសង្ស័យត្រូវបានធ្វើសំណុំរឿង បញ្ជូនទៅកាន់តុលាការ។ រីឯម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះ វិញផងដែ៕