សម្តេចតេជោ ហ៊ុន សែន បានត្រឡប់មកដល់រាជធានីភ្នំពេញវិញ ប្រកបដោយសុវត្ថិភាព
01-05-2016 12:14
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានត្រឡប់ពីខេត្តព្រះសីហនុ មកដល់រាជធានីភ្នំពេញវិញហើយ ប្រកបដោយសុវត្ថិភាព នៅម៉ោង ១២៖០៥នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែឧសភានេះ ដោយធ្វើដំណើរតាមរថយន្ត បន្ទាប់ពីបញ្ចប់ការអញ្ជើញជាអធិបតីភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា នៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកមិញនេះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីភ្នំពេញ ទៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមេសាម្សិលមិញ តាមរថភ្លើងដោយចំណាយពេល៧ម៉ោង។ ធ្វើដំណើរតាមរថភ្លើង សម្តេចបានបង្ហាញនូវអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងការសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូន ដែលធ្វើដំណើរតាមរថភ្លើងជាមួយ និងបងប្អូននៅតាមស្ថានីយ អ្នកដំណើរនាខេត្តតាកែវ កំពត និងព្រះសីហនុផងដែរ៕