(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៨,៦លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣១,៩ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,០៨៩,៦៣៧នាក់ (ស្លាប់ ១៤៦,០៤៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៤៨,៩២៥នាក់ (ស្លាប់ ៥៥,៤០៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,១៦៦,០២៣នាក់ (ស្លាប់ ៣២,២៧៦នាក់)
* ថៃ ឆ្លងចំនួន ២,៦៧៤,៤៧៧នាក់ (ស្លាប់ ២២,៥៦៨នាក់)
* វៀតណាម ឆ្លងចំនួន ២,៦៨៥,៤៦៣នាក់ (ស្លាប់ ៣៩,៣៥៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៥៩,៣១៤នាក់ (ស្លាប់ ១៩,៣២២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៥៥១,៥១៩នាក់ (ស្លាប់ ៩៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ១៤០,៦០៤នាក់ (ស្លាប់ ៦០៥នាក់)
* កម្ពុជា ឆ្លងចំនួន ១២៥,២០១នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ២៧,៥៩៩នាក់ (ស្លាប់ ៩៨នាក់)៕