(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៨,៨លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,០ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,១៤៩,០២១នាក់ (ស្លាប់ ១៤៦,២០២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៥០,៧៤៨នាក់ (ស្លាប់ ៥៥,៦០៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,១៩៤,៨៤៨នាក់ (ស្លាប់ ៣២,៣១០នាក់)
* ថៃ ឆ្លងចំនួន ២,៦៩៣,៣៦២នាក់ (ស្លាប់ ២២,៥៩៧នាក់)
* វៀតណាម ឆ្លងចំនួន ២,៦៨៥,៤៦៣នាក់ (ស្លាប់ ៣៩,៣៥៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៦២,៣៦៤នាក់ (ស្លាប់ ១៩,៣២៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៥៧៦,៣៥៥នាក់ (ស្លាប់ ៩៤១នាក់)
* ទ្បាវ ឆ្លងចំនួន ១៤០,៨៨៩នាក់ (ស្លាប់ ៦០៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២៥,៧៥៣នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ៣២,៥១៣នាក់ (ស្លាប់ ១០៩នាក់)៕