(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីក្រោមឱវាទ កម្លាំងយុវជន កម្លាំងសន្តិសុខជាច្រើននាក់ ចុះសំអាតបរិស្ថាន និងអនាម័យ តាមបណ្តោយផ្លូវ៥៩៨ (ផ្លូវជាសុផារ៉ា) ដើម្បីចូលរួមអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី១៣០។
ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ បានជួបជុំគ្នានៅមុខស្នងការនគរបាលរាជធានី វេលាម៉ោង៧៖០០ព្រឹក រួចបន្តការរើសសំរាម តាមបណ្តាយផ្លូវ ដើម្បីលើកកម្ពស់បញ្ហាបរិស្ថាន និងលើកតម្កើងសោភ័ណភាពរាជធានីភ្នំពេញ។
លោក ជា ពិសី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម សំអាតបរិស្ថាន អនាម័យ តាមទីសាធារណៈ និងតាមលំនៅដ្ឋាន ដើម្បីសុខភាពមនុស្សទូទៅ និងសង្គមជាតិយើងទាំងអស់គ្នាផងដែរ៕