Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រលកកម្តៅនៅទីក្រុងបាងកក បានធ្លាក់ចុះមកវិញ ប៉ុន្តែវានឹងមានរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ

01-05-2016 09:47

(បាងកក)៖ នៅថ្ងៃអាទិត្យនេះ ផ្នែកព្យាករណ៍អាកាសធាតុបានឲ្យដឹងថា ទីក្រុងបាងកកប្រទេសថៃ ដែលធ្លាប់កើនឡើងកម្តៅដល់ ៤០អង្សាសេនោះ បានធ្លាក់ចុះមកនៅត្រឹម ៣០អង្សាសេប៉ុណ្ណោះ ដោយសារតែកាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ មានភ្លៀងធ្លាក់មួយមេធំ បានបណ្តាលឲ្យតំបន់មួយ ចំនួនត្រូវលិចលង់រហូតដល់ម៉ោង៥៖៣០នាទីល្ងាចឯណោះ។ នេះបើតាមការផ្សាយរបស់ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០១៦។

វាជាសញ្ញាល្អមួយសម្រាប់ទីក្រុងនេះ ស្របពេលដែលបណ្តាខេត្តមួយចំនួន ត្រូវបានគេរាយការណ៍ ថាអាចនឹងកើនឡើងកម្តៅដល់លើស ៤៤អង្សាសេនោះ។ យ៉ាងណាក៏ដោយ អាជ្ញាធរក្រុងបាន ប្រកាសថា សីតុណ្ហភាពសមរម្យ ៣០អង្សាសេនេះ នឹងអូសបន្លាយដល់ត្រឹមថ្ងៃទី០២ ខែឧសភាប៉ុណ្ណោះ ហើយបញ្ហាក្តៅហួតហែង និងភ្លៀងធ្លាក់តិចតួច នឹងបន្តទៅទៀត៕