(ត្បូងឃ្មុំ )៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនិងឃុំជាចស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញដល់បេក្ខជនដែលឈរឈ្មោះ បោះឆ្នោតឃុំ-សង្កាត់ សម្រាប់អាណត្តិថ្មីត្រូវបំពេញតួនាទីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យល្អ ដេីម្បីដណ្តេីមជយលាភីក្នុងការបោះឆ្នោតខាងមុខនេះ។

ការថ្លែងបែបនេះ ក្នុងពិធីដែល លោក វង សូត និងលោកស្រី អញ្ជើញ ចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងលេីកទិសដៅភារកិច្ចឆ្នាំ២០២២ និងសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃស្និបាតគណៈកម្មាធិការកណ្តា លលេីកទី៤៣ របស់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

លោក វង សូត បានលេីកចិត្តដល់សមាជិកសមាជិកាគណបក្ស ទាំងអស់ខិតខំយកចិត្តទុកដាក់ កែលម្អនូវចំណុចអវិជ្ជមាន និងត្រូវបំពេញតួនាទីជាថ្នាក់ដឹកនាំ បំរេីសេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យល្អប្រសេីរ ពោលគឺធ្វេីយ៉ាងណា បេក្ខជនយេីងទាំងពេញសិទ្ធ ទាំងបំរ៉ុង ត្រូវពង្រីកសមាជិកថ្មី ឲ្យបានច្រេីន ហេីយត្រូវផ្សព្វផ្សាយពីស្នាដៃសមិទ្ធផលរបស់គណបក្ស ប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសជាតិឈានទៅរកការអភិវឌ្ឍរីកចម្រេីនជាបន្តបន្ទាប់។

លោក វង សូត បានស្នេីដល់ បេក្ខជនដែលឈរឈ្មោះត្រៀមបោះឆ្នោតក្នុងអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ នេះត្រូវរៀបចំខ្លួនឲ្យស្របតាមបែបបទច្បាប់ត្រឹមត្រូវ ព្រោះនៅសល់រយៈពេលប្រមាណ ៣ខែទៀតតែប៉ុណ្ណោះ ត្រូវបង្ហាញពីជំនឿការជឿជាក់បង្កេីនស្មារតីជួយអនុវត្តន៍ភូមិ ឃុំមានសុវត្ថិភាព និងការពារ ថែរក្សានូវសន្តិសុខរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមឲ្យបានល្អ។

លោក វង សូត បានអំពាវនាវ ដល់មន្ត្រី CPP ទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហេីយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ៕