(ភ្នំពេញ)៖ លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ នេះ បានអញ្ជេីញជាអធិបភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ១៩៣នាក់។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន ក្រុមការងារចុះជួយភូមិទាំង១១ សង្កាត់បឹងទំពុន១ផងដែរ។

លោក ស ថេត ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ជាមួយគ្នានេះ លោកបានបន្ថែមថា, គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ដែលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចប្រធានគណបក្ស ក្នុងការកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះ។

បច្ចុប្បន្នកម្ពុជាយើងសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជិតគ្រប់តាមផែនការកំណត់ និងកំពុងចាក់ដូសទី៤ បន្តទៀត ដើម្បីកាត់បន្ថយការឆ្លង និងការឈឺធ្ងន់ និងធានាបានភាពស៉ាំសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី៕