(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤១៤នាក់ (ករណីនាំចូល២៦នាក់ និងសហគមន៍ ៣៨៨នាក់), ជាសះស្បើយ២៤៧នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤២០លាន ១៦ម៉ឺននាក់ ស្លាប់ជាង ៥លាន ៨៨ម៉ឺននាក់ និងជាសះស្បើយជាង ៣៤៣លាន ៩៣ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ចេញសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង»

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,១៨៤នាក់ស្លាប់ ក្នុង១ថ្ងៃ

៥៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ច្រានចោលទាំងស្រុងនូវរបាយការណ៍គ្មានមូលដ្ឋាន ដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា»

៦៖ ថៃ៖ មនុស្សជាង ១៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៨៨,២៤២នាក់ (គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២)

៨៖ ចិនជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្ត «កិច្ចព្រមព្រៀងទីក្រុង Minsk» ដើម្បីដោះស្រាយវិបត្តិនៅ ភាគខាងកើតអ៊ុយក្រែន

៩៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់មន្ត្រីឱ្យចៀសវាងដាច់ខាត ការទាមទារកម្រៃសេវាក្រៅផ្លូវការ

១០៖ ប្រធានាធិបតីស្វីសឆ្លងជំងឺកូវីដ១៩ មុនត្រូវចូលរួមសន្និសីទសន្តិសុខទីក្រុង Munich

១១៖ អ្នកសារព័ត៌មាន Channe News Asia របស់សិង្ហបុរី កោតសរសើរចំពោះការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅកម្ពុជា

១២៖ កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ លើស ១០០,០០០នាក់ ជាលើកដំបូង ដោយសារអូមីក្រុង

១៣៖ លោក វង្សី វិស្សុត បង្ហាញភាពខ្លាំងរបស់កម្ពុជា ដែលជំរុញឱ្យសេដ្ឋកិច្ចកើន៥.៦% នៅឆ្នាំនេះ និងកំណើនជាបន្តបន្ទាប់នៅឆ្នាំក្រោយៗ

១៤៖ លោក ដូណាល់ ត្រាំ និងកូន ត្រូវបានបង្គាប់ឱ្យបង្ហាញខ្លួនផ្ដល់សក្ខីកម្ម ក្នុងការស៊ើបអង្កេត លើមុខជំនួញគ្រួសាររបស់លោក

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Tesla កំពុងស្ថិតក្រោមការសើរើបណ្តឹងទាក់ទងទៅនឹងបញ្ហារថយន្ តដែលបណ្តាលឱ្យមានមនុស្សស្លាប់

២៖ អាមេរិកដាក់បញ្ចូលគេហទំព័រលក់ទំនិញអនឡាញរបស់ក្រុមហ៊ុនចិន Alibaba និង Tencent ក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធការលក់ទំនិញក្លែងក្លាយ និងកម្មសិទ្ធិបញ្ញា

៣៖ កម្មវិធីពានរង្វាន់ «Oscars» តម្រូវឲ្យអ្នកចូលរួមទាំងអស់ បង្ហាញកាតចាក់វ៉ាក់សាំង និងមានលទ្ធផលអវិជ្ជមានយ៉ាងតិចពីរដង ដោយម៉ាស៉ីន PCR

៤៖ AFF U23៖ ទោះបីឈ្នះហ្វីលីពីនត្រឹម ១-០ តែគ្រូកម្ពុជាថា កូនក្រុមធ្វើបានប្រសើរជាងប៉ះប្រ៊ុយណេ

៥៖ Xavi ប្រៀបធៀបទម្រង់របស់ Torres ថាដូចខ្សែប្រយុទ្ធ Luis Suarez ក្រោយរកគ្រាប់តាមស្មើទល់នឹង Napoli

៦៖ អង់គ្លេស នឹងប៉ះអ៉ីតាលី ក្នុងពាន Nations League នាកីឡដ្ឋាន Molineux

៧៖ សិង្ហបុរី នឹងបញ្ជូនអត្តពលិក ៣៣០នាក់ទៅចូលរួមប្រកួត SEA Games នៅប្រទេសវៀតណាម

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)