(ព្រះវិហារ)៖ ពិតជាគួរឲ្យអាសូរណាស់សម្រាប់មន្រ្តីយោធាម្នាក់ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ពេលកំពុងដើរល្បាតតាមព្រំដែន កម្ពុជា-ថៃ ខេត្តព្រះវិហារ ស្រាប់តែជាន់មីន បណ្តាលឲ្យផ្ទះ ហើយដាច់ជើងម្ខាង នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។
មន្រ្តីនគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី លួន ឋានៈនាយចំណង់ អាយុ៣៦ឆ្នាំ បម្រើការងារនៅផ្នែកសឹករង ស្រុកជាំក្សាន្ត នៃតំបន់ប្រតិបតិ្តការសឹករងខេត្តព្រះវិហារ។
មន្រ្តីនគរបាលបានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅត្រង់ចំណុច តំបន់បូស្បូវភូមិឈើទាលគងឃុំ ស្រអែម ស្រុកជាំក្សាន្ត ។
បច្ចុុប្បន្ន ជនរងគ្រោះ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្ត៕