(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ភ្លើងស្តុបថ្មីទី៣ នៅប្រសព្វផ្លូវជាតិលេខ៥ និងផ្លូវសាលាដែកខណ្ឌឫស្សីកែវ បានដាក់ឲ្យដំណើរការជាផ្លូវការ នៅវេលាម៉ោង១៦៖០០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នោះថា «នៅវេលាម៉ោង ១៦៖ ០០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីទី៣ នៅប្រសព្វផ្លូវជាតិលេខ៥ និងផ្លូវសាលាដែកខណ្ឌឫស្សីកែវ ។ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងចូលរួមភ្លើងស្តុប និងច្បាប់ចរាចរទាំងអស់គ្នា»។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ គម្រោងដំឡើងភ្លើងស្តុបចំនួន១០០កន្លែងបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ហើយគម្រោងនេះអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៦នេះ៕