(ព្រៃវេង)៖ លោក ឡុង ស្រេង និងក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំត្នោត ស្រុកញ្ច្រៀច ខេត្ដព្រៃវែង នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៦នេះ បានចុះពិនិត្យអណ្ដូងស្នប់ចំនួន៣៨កន្លែង ដែលជាអំណោយរបស់នាយឧត្ដមសេនីយ៍ នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង និងបានជីកអណ្ដូងបន្ថែមមួយទៀត ជូនលោកតាជរាម្នាក់សម្រាប់ប្រើប្រាស់។
នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុងឃុំត្នោត ទាំងមូលពុំមានកាខ្វះខាតទឹកប្រើប្រាស់នោះទេ ទោះបីជារដូវនេះជួបនូវគ្រោះរាំងស្ងួត ក៏ដោយ។ ក្រៅពីចុះត្រួតពិនិត្យអណ្ដូងទឹក លោកក៏ឆ្លៀតដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិ មានភូមិត្នោត ភូមិខ្នាយកូវ ភូមិជម្ពូវន័្ត និងភូមិគកក្នុងនោះ ប្រជាពលរដ្ឋចូលរួមប្រមាណ៥៦០នាក់ ដោយនៅក្នុងការជួបសំណេះសំណាលនោះក្រុមការងារ ក៏បាននាំយកថ្នាំពេទ្យ ASPIRINE ទៅចែកជូនក្នុងម្នាក់១ប្រអប់ ទុកសម្រាប់ព្យាបាល ជម្ងឺក្ដៅខ្លួន ឈឺក្បាលនិងផ្ដាសាយ ហើយក្រុមការងារក៏ឆ្លៀតចុះទៅពិនិត្យការដ្ឋានកាយប្រឡាយ និងអាងស្តុកទឹកសម្រាប់ទុកជូនប្រជាពលរដ្ឋក្នុងឃុំត្នោត ធ្វើស្រែប្រាំង និងដាំបន្លែកសិកម្មបន្ថែមពីការធ្វើស្រែ។ ខណៈនោះក្រុមការងារក៏ ចុះទៅដល់ចំការត្រសក់ដែលក្រុមការងារយើងផ្ដល់ពូជ ឃើញថា ក្នុងមួយថ្ងៃកសិករយើងបេះបានជាង២០០គីឡូក្រាម ក្នុងទំហ៊ុដីចំការប្រមាណ៣០អា ។
ប្រជាពលរដ្ឋក្នុងឃុំត្នោត បានសន្យាថា ក្រោយស្រូវវស្សាឆ្នាំនេះពួកគាត់នាំគ្នាមកដាំដំណាំកសិកម្មវិញហើយ ពីព្រោះក្រុមការងារ បានជីកប្រឡាយនិងអាងស្តុបទឹកទុកសម្រាប់ខែប្រាំងជូនពួកគាត់ដែលត្រូវការរួចរាល់ហើយ៕